រឿង សេះឈ្មោះបណ្ឌវៈ

10:14:00

រឿង សេះឈ្មោះបណ្ឌវៈ

ក្នុងអតីតកាល បានមានព្រះរាជា​ទ្រង់​ព្រះនាម​ថា សាមៈ ក្នុងក្រុងពារាណសី។ ព្រះពោធិសត្វបានជាអមាត្យ​អ្នក​បង្រៀន​អត្ថនិងធម៌​របស់ព្រះរាជាអង្គ​នោះ។ ក៏​ព្រះរាជា​ទ្រង់មានសេះ​មង្គល ឈ្មោះបណ្ឌវៈ។ អ្នកគង្វាល​សេះ​របស់​ព្រះអង្គ​ឈ្មោះ គិរិទត្ត ជាមនុស្សខ្ចក។ សេះឃើញ​អ្នក​គង្វាល​សេះ​នោះ​ចាប់​ខ្សែបង្ហៀរ (ដឹក) នាំមុខ​ហើយ ក៏សម្គាល់​ថា "អ្នកគង្វាល​សេះនេះ ញ៉ាំង​អញ​ឲ្យ​សិក្សា" ដូច្នេះ​ហើយ ទើបយក​តម្រាប់​តាម​អាការៈ​របស់​អ្នក​គង្វាល​សេះ​នោះ បានក្លាយ​ទៅជា​សេះខ្ចក។

ព្រះរាជា ទ្រង់ជ្រាបថា សេះរបស់​ព្រះអង្គនោះ​ខ្ចក​ហើយ ទើប​ទ្រង់បានត្រាស់​បញ្ជូន​ពេទ្យ​ទៅ (ឲ្យ​ត្រួតពិនិត្ត​មើល)។ ពួក​ពេទ្យ​ទាំងនោះ​ទៅហើយ មិន​ឃើញ​រោគ​នៅក្នុងខ្លួន​របស់​សេះ​នោះ ទើប(ត្រឡប់មក) ក្រាប​ទូល​ព្រះរាជា​ថា "ទូលព្រះបង្គំ មិនឃើញ​រោគ​របស់​សេះ​នោះ​ទេ"។ ព្រះរាជា​ទ្រង់បញ្ជូន​នូវព្រះពោធិសត្វ​ទៅ ដោយ​ព្រះរាជឱង្ការ​ថា "​ចូរ​អ្នក​ទៅ (ត្រួតពិនិត្យ​មើលឲ្យ) ដឹងនូវហេតុ​ក្នុងកំណើរ​នោះ"។

ព្រះពោធិសត្វនោះ​ទៅហើយ បាន​ដឹងថា សេះ​នោះ​ដើរខ្ចកៗ​ព្រោះការ​នៅជាមួយគ្នានឹង​អ្នកគង្វាល​សេះជើង​ខ្ចក យ៉ាង​ដូច្នេះ ក្រាប​ទូល​ថា "បពិត្រព្រះមហារាជ សេះមានជើងខ្ចក​យ៉ាងដូច្នោះ ព្រោះ​ទោស​នៃការ​នៅ​រួមជាមួយ (នឹងអ្នកគង្វាលសេះ​ជើងខ្ចក)" ដូច្នេះ​ហើយទើប​បានក្រាប​ទូល​ព្រះរាជា​ទៀត​ថា "សេះនោះ បាន​នូវ​អ្នក​គង្វាល​សេះដែលល្អ​ហើយ​ក៏​នឹង​ក្លាយ​ជាសេះ​ដូចដើមវិញ"។

ព្រះរាជា​ទ្រង់ត្រាស់​បញ្ជា​ឲ្យធ្វើ​យ៉ាង​ដូច្នោះ​ហើយ សេះ​បានតាំង​នៅ​ក្នុងភាពប្រក្រតីវិញ។

(រឿងសេះបណ្ឌវៈ ក្នុងអដ្ឋកថាគិរិទត្តជាតក ក្នុងទុកនិបាត)


ព្រោះ​ហេតុនោះ អ្នក​ប្រាជ្ញ ដឹងនូវការ​សម្រេច​នៃផល​របស់​ខ្លួន ដូចជាកញ្ចប់នៃ​ស្លឹក​ឈើ​ហើយ មិនគប្បី​សេពគប់​នឹងពួកអសប្បុរសឡើយ គួរសេបគប់​តែនឹង​ពួកសប្បុរស​ប៉ុណ្ណោះ។ (ព្រោះ) ពួក​អសប្បុរស​តែងនាំ​ទៅកាន់​នរក ពួកសប្បុរស តែង​ញ៉ាំង​សត្វឲ្យ​ទៅកាន់​ស្ថានសួគ៌។

ចែករំលែកអត្ថបទ

អត្ថបទទាក់ទង

Previous
Next Post »