ធម៌ជំនួយស្មារតី

រឿងនិទានអប់រំចិត្ត

ព្រះធម៌ទេសនា

ព័ត៌មានថ្មីបំផុត

ទំនៀមទំលាប់ខ្មែរ

11:35:00


និយមន័យនៃជំនឿ

 

ជំនឿ មានន័យថា សេចក្តីដែលគួរជឿ ដំណើរជឿ ។ ជនជាតិណាក៏ដោយដែលមានជីវិតរស់នៅលើលោកយើងនេះ តែងតែមាន ជំនឿជឿជាក់លើអ្វីៗជាច្រើន ។ ជួនកាលអាចជឿលើរឿងដូចគ្នា ឬ មិនដូចគ្នា គឺអាស្រ័យទៅលើការយល់ឃើញរបស់ពួកគេ (អ្នកខ្លះគេជឿទៅលើកម្លាំងអាទិទេព កម្លាំងធម្មជាតិ ឬជឿលើកម្លាំងកាយ កម្លាំប្រាជ្ញា របស់គេផ្ទាល់) ។ តិចឬច្រើនគឺតែងតែ មានហើយស្របទៅតាមន័យនៃពាក្យថា “អាគមផ្សំអាយុ” ឬក៏ថា “ទាល់តែយើងជួយខ្លួន​យើងជាមុនសិនទើបទេវតាជួយយើង តាមក្រោយ” ។ 

ហេតុដូចនេះ ទើបគេសង្កេតឃើញនាលោកយើងនេះ មានជំនឿ ទំនៀមទំលាប់ ប្រពៃណីខុសប្លែកគ្នាយ៉ាងសម្បូរបែប។ យ៉ាងណាមិញ ប្រជាពលរដ្ឋខ្មែរយើង ជាជនជាតិមួយដែលមានជំនឿ ទំនៀមទំលាប់ និង ប្រពៃណីផ្ទាល់ខ្លួនតាំងពីបុរេប្រវត្តមក ម្ល៉េះ ។ ក្នុងគ្រប់សម័យកាលប្រវត្តិសាស្ត្រទោះបីមានឥទ្ធិពលបរទេសផ្សេងៗជ្រៀតជ្រែកខ្លះៗក្តី ក៏ប្រជាពលរដ្ឋខ្មែរនៅតែរក្សាបាន ទំនៀមទំលាប់របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ។

 

ប្រពៃណីចូលម្លប់

ប្រវត្តិនៃការចូលម្លប់

ប្រពៃណីចូលម្លប់កូនស្រីមានប្រភពទាក់ទងទៅនឹងព្រេងនិទានស្តីពី(មហាចោរនិងកូនស្រី) នៅក្នុងសៀវភៅប្រជុំរៀងព្រេងខ្មែរភាគ ៩ទំព័រ២១ ។ រហូតមកដល់បច្ចុប្បន្នយើងពុំដែលឃើញមានឯកសារច្បាស់លលាស់បញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមអនុវត្ត ពិធីចូលម្លប់នេះឡើយ ។ អ្វីដែលយើងដឹងតាមរយៈរឿង ទុំទាវ ក្នុងស.វទី១៦ ដែលបានចែងច្បាស់ពីការចូលម្លប់របស់នាងទាវ ដែលជាតំណាងនារីក្នុងគ្រួសារធូរធារមួយក្នុងសម័យនោះ។ ដូចនេះយើងសន្និដ្ឋានថាការចូលម្លប់នេះប្រាកដជាខ្មែរយើងបានអនុវត្ត តាំងពីយូរលង់ណាស់មកហើយ ។ ពិធីនេះត្រូវបានខ្មែរយើងបោះបង់ចោនៅចុងរាជព្រះបាទ ស៊ីសុវត្ថិមុនីវង្ស (គឺប្រហែលរវាង គ.ស ១៩៣០ – ១៩៤០ ) ។ តែទោះបីយ៉ាងនេះក្តីតាមរយៈការចងចាំតៗគ្នានៃព្រឹទ្ធាចារ្យយើង ពិធីនេះក៏នៅតែដិតជាប់ក្នុងអារម្មណ៍ខ្មែរ យើងនៅឡើយទោះបីមិនបានគ្រប់ជ្រុងជ្រោយក៏ដោយ ។

មូលហេតុនៃការបោះបង់ចោលពិធីការចូលម្លប់

ជាក្រិត្យក្រម សង្គមខ្មែរតែងតែខិតខំរក្សាទុកនូវអ្វីដែលសមស្របតាមកាលៈទេសៈ និង ចំណង់ចំណូលចិត្តរបស់គេ ហើយដែល អាចនាំមកនូវសេចក្តីសុខចម្រើនរុងរឿង អ្វីដែលហួសសម័យមិនបម្រើផលប្រយោជន៍សង្គមទូទៅគេតែងតែកែលំអ ឬ បោះបង់ ចោលតែម្តង ។ យ៉ាងណាមិញការចូលម្លប់របស់ខ្មែរយើង ដែលបានបាត់បង់ជាស្វ័យប្រវត្តិនាយុគសម័យយើងនេះក៏ព្រោះតែ ការចូលម្លប់នាំឲ្យ ៖
ខាតកម្លាំងពលកម្មក្នុងគ្រួសារនិងក្នុងសង្គម
រំខានអំពល់ទុក្ខដល់សមាជិកគ្រួសារទាំងមូល “បម្រើសាមីខ្លួនចូលម្លប់ “
បំបាត់សិទ្ធិសេរីភាពរបស់កូនស្រី
ខាតបង់ប្រាក់កាសដែលត្រូវចំណាយក្នុងពិធីចូលម្លប់ ។
គោលបំណងនៃការចូលម្លប់
តាមទំនៀមទំលាប់នៃព្រពៃណីខ្មែរយើង ការចូលម្លប់មានគោលបំណង
អប់រំសីលធម៌របស់នារី
បំពេញលក្ខណៈជានារីខ្មែរ នារីគ្រប់លក្ខណ៍ “ចេះគ្រប់គ្រងគ្រួសារ ចេះរស់នៅក្នុងសង្គមមានចំណេះដឹងគេហកិច្ច ..” ។ល។
ផ្តល់កិត្តិយសដល់គ្រួសារដែលបានរៀបចំការកូនស្រីក្នុងវ័យក្មេងខ្ចី ។
បន្ទំសម្រស់ រូបរាងកាយឲ្យមានសោភ័ណភាពស្រស់បំព្រង ដើម្បីទាក់ទាញអារម្មណ៍យុវជនតាមរយៈរូបសម្បត្តិនិង ចរិយាសម្បត្តិ ។
លក្ខណៈសម្បត្តិក្នុងការចូលម្លប់ ដើម្បីចូលម្លប់បាននារីត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម
ជាកូនស្រីច្បងក្នុងគ្រួសារ “បើគ្រួសារធូរធារកូនស្រីទាំងអស់អាចចូលម្លប់បានដូចគ្នា “ ។
ឈានចូលដល់វ័យពេញក្រមុំ “ មានរដូវលើកដំបូង “ ។
មានទ្រព្យសម្បត្តិអាចទប់ទល់នឹងការលំបាកផ្សេងៗក្នុងរយៈពេលចូលម្លប់ ។
ជាគ្រួសារដែលមានកម្លាំងពលកម្មគ្រប់គ្រាន់ ។
រយៈពេលចូលម្លប់ រយៈពេលចូលម្លប់ប្រែប្រួលទៅតាមលក្ខណៈសម្បត្តិរបស់គ្រួសារនិមួយៗ ជាទូទៅមានរយៈពេលពី ៣ ទៅ ៦ ខែ ។

បុណ្យពិសាខបូជា

ពិសាខបូជា ជាពិធីបូជាយ៉ាងធំដែលពុទ្ធបរិស័ទប្រារព្ធធ្វើឡើង ដើម្បីរំលឹកដល់ព្រះពុទ្ធគោតម ។ គេកំណត់យកថ្ងៃពេញបូណ៌មី (១៥កើត) ខែពិសាខ ព្រោះជាថ្ងៃ ខែមហាមង្គល ដែលត្រូវនឹងថ្ងៃ ខែ ដែលព្រះពុទ្ធទ្រង់ប្រសូត ទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ និងទ្រង់រំល់ខន្ធចូលបរិនិព្វាន ។ ដូចនេះ ព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និង បរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី (១៥កើត) ខែពិសាខ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ ។

តាមទំនៀមទំលាប់ពិធីបុណ្យពិសាខបូជា ប្រព្រឹត្តទៅនៅវេលាយប់ក្នុងវត្ត។ ដូចនេះហើយបានជាគេឃើញនៅគ្រប់វត្តអារាមមានធុជ គ្រឿងប្រទីបជ្វាលាភ្លឺព្រោងព្រាត ហើយមានមហាជនប្រុសស្រី ក្មេងចាស់ ប្រកបដោយគ្រឿងសក្ការបូជាមានផ្កាភ្ញី ទៀន ធូប ជាដើម ទៅប្រជុំគ្នាយ៉ាងច្រើនកុះករ ។ នៅយប់នេះរហូតដល់ភ្លឺគេនាំគ្នាស្តាប់ការសម្តែងទេសនាអំពីពុទ្ធប្រវត្តតាំងពីដើមរហូតដល់ ចប់ដើម្បីឲ្យមានចិត្តសទ្ធាជ្រះថ្លាចំពោះព្រះរតនត្រ័យកាន់តែខ្លាំងឡើង ។

តាមការស្រាវជ្រាវគេដឹងថា បុណ្យពិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ ។ គេថាប្រទេសឥណ្ដានិងប្រទេស លង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារមកហើយ ។ ចំណែកប្រទេសសៀមនិងប្រទេសខ្មែរទើបនឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩ នេះ ។ នៅប្រទេសសៀមស្តេចរាមា បានចាប់ផ្តើមធ្វើនៅឆ្នាំ១៨១៧​។ ចំណែកនៅប្រទេសខ្មែរបុណ្យពិសាខបូជាត្រូវបានចាប់ធ្វើ ឡើងនៅឆ្នាំ១៨៥៥ ដោយព្រះមហាប៉ាន ដែលស្តេចសៀមបានបញ្ជូនមកកាន់ឧត្តុង្គតាមសសេចក្តីស្នើសុំរបស់ព្រះបាទ អង្គឌួង ។ ដំបូងពិធីបុណ្យនេះប្រារព្ធឡើងដោយ គណៈធម្មយុត្តិកៈនិកាយ ហើយក្រោយមកទើបជ្រួតជ្រាបដល់គណៈមហានិកាយ (យល់ព្រមដោយព្រះបាទ ស៊ីសុវត្ថិ ) ។

បុណ្យមាឃមូជា

មាឃបូជា ក៏ជាពិធីបុណ្យមួយយ៉ាងធំដែរ ដែលពុទ្ធសាសនិកនាំគ្នាប្រារព្ធធ្វើនៅថ្ងៃពេញបូណ៌មីខែមាឃ។ គេកំណត់យកថ្ងៃ ពេញបូណ៌មី(១៥កើត) ខែមាឃ ព្រោះថ្ងៃខែនេះទាក់ទងទៅនឹងពុទ្ធប្រវត្តិដូចពិសាខបូជាដែរ ។ គឺនៅថ្ងៃពេញបូណ៌មីខែមាឃ ក្នុង ឆ្នាំដំបូង ដែលព្រះពុទ្ធបានត្រាស់ដឹង(ក្នុងជន្មាយុ៣៥វស្សា) មានមហាសន្និបាតមួយដែលមានព្រះអរហន្តចំនួន១២៥០អង្គ ។ នៅពេលជួបជុំគ្នា ព្រះពុទ្ធទ្រង់សម្តែងឪវាទប្បាតិមោក្ខ ហើយទ្រង់តាំងសារីបុត្រជាបឋមសាវ័ក ព្រះមោគ្គលាន ជាទុតិយសាវ័ក ។

ក្នុងបច្ចិមវ័យ លុះព្រះជន្មគម្រប់ ៨០វស្សា មុនថ្ងៃបរិនិព្វាន ៣ខែ គឺថ្ងៃពេញបូណ៌មីខែមាឃ មានក្រុងមារមកនិមន្តព្រះពុទ្ធឲ្យចូល បរិនិព្វាន ព្រះអង្គទ្រង់ឆ្លើយប្រាប់មារថា ព្រះអង្គនឹងបរិនិព្វាននៅ ៣ខែទៀត គឺដល់ថ្ងៃពេញបូណ៌មីខែពិសាខខាងមុខ។ នៅពេល ព្រះអង្គទ្រង់ដាក់ជន្មាយុសង្ខារនោះ មានការកក្រើកញាប់ញ័រផែនដីយ៉ាងខ្លាំង ព្រមទាំងផ្គរលាន់កងរំពងពេញផ្ទៃមេឃ។ អាស្រ័យ ដោយថ្ងៃពេញបូណ៌មីខែមាឃជាថ្ងៃអស្ចារ្យពីរបែបនេះ(ប្រជុំអរហន្ត និងដាក់អាយុសង្ខារ) ជាពុទ្ធបរិស័ទនាំគ្នារៀបចំគ្រឿងសក្ការ បូជាព្រះរតនត្រ័យ រំលឹកដល់ថ្ងៃខួបនោះជាប្រពៃណី។ នៅប្រទេសខ្មែរ គេចាប់ផ្តើមធ្វើបុណ្យមាឃបូជានៅឆ្នាំប្រហែលគ្នានឹងបុណ្យ ពិសាខបូជាដេរ។

ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅពេលយប់ ក្នុងវត្តអារាមនិមួយៗ។ តាមទំនៀម ពុទ្ធបរិស័ទត្រូវដើរប្រទក្សិណព្រះវិហារ៣ជុំ សិនមុននឹងចូល ។ គេយកទេយ្យវត្ថុរៀបដាក់នៅមុខព្រះពុទ្ធរូបរួចអុជទៀនធូប។ លុះជួបជុំគ្នាហើយព្រះសង្ឃមួយអង្គដែលចាស់ វស្សាជាងគេសូត្រសិក្ខាបទ។ បន្ទាប់មកព្រះសង្ឃពីរអង្គ ដែលគង់នៅមុខទេយ្យវត្ថុសូត្រសរសើរគុណព្រះពុទ្ធ(ពុទ្ធគុណ) លុះចប់ បទខាងដើម ព្រះសង្ឃមួយអង្គសម្តែងទេសនាអំពីជីវប្រវត្តិរបស់ព្រះពុទ្ធ។ ការសូត្រពុទ្ធគុណនិងការសម្តែងទេសនាប្រព្រឹត្តឆ្លាស់គ្នា រហូតដល់អាធ្រាត្រ ជួនកាលរហូតដល់ភ្លឺ។ ពេលនោះគេប្រគេនយាគូដល់ព្រះសង្ឃដើម្បីបញ្ចប់ពិធីបុណ្យ ។

បុណ្យភ្ជុំបិណ្ឌ

តាមទំនៀមគេធ្វើពិធីបុណ្យកាន់បិណ្ឌចំនួន១៥ថ្ងៃ គឺចាប់ផ្តើមធ្វើពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទ។ ថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គឺថ្ងៃកាន់បិណ្ឌ ឬដាក់បិណ្ឌ។ ថ្ងៃ១៥រោច គឺថ្ងៃភ្ជុំបិណ្ឌ ព្រោះថ្ងៃនេះអ្នកស្រុកតែងមកប្រជុំគ្នាធ្វើនៅក្នុងវត្តគ្រប់ៗគ្នា។ ពាក្យថា “បិណ្ឌ” មានន័យថា ពុំនូតបាយដែលគេឧទ្ទិសដល់ខ្មោចដែលបានស្លាប់ទៅ។ សព្វថ្ងៃបាយបិណ្ឌ គឺពំនូតបាយដំណើបចំអិនជាមួយខ្ទិះដូង ហើយលាយជាមួយគ្រឿងផ្សំផ្សេងៗទៀតទៅតាមការនិយមរបស់អ្នកស្រុកក្នុងតំបន់ និមួយៗ។ គេដាក់បាយបិណ្ឌក្នុងថាសមួយយកទៅវត្ត។ នៅកណ្ដាលបាយបិណ្ឌមានបាយបិតបូរ ដែលគេដាក់លើជើងពានតូច មួយ។ បាយបិតបូរដូចគ្នានឹងបាយបិណ្ឌដែរ ប៉ុន្តែគេធ្វើរាងស្រួចដូចសាជី ហើយធ្វើគម្របស្លឹកចេកគ្របពីលើដោយចោះកំពូលទុក ដោតទៀនធូបនិងផ្កា ។ នៅតំបន់ខ្លះគេធ្វើបាយបិណ្ឌដាក់ក្នុងកន្តោងចំនួន៨ព័ទ្ធជុំវិញបាយបិតរ ហើយក្នុងកន្តោងនិមួយៗមាន ពំនូតបាយបិណ្ឌពី១ដុំទៅ១៥ដុំ។

ក្រៅពីដង្វាយផ្សេងៗនៅក្នុងសាលាបុណ្យនៃវត្ត គេនាំគ្នារៀបចំតុបតែងធ្វើផ្កាបិណ្ឌ ដែលមានរាងមូលស្រួចដូចសាជី។ នៅលើ កំពូលផ្កាបិណ្ឌ គេធ្វើរូបហង្សទ្រទៀនដែលគេអុជរាល់យប់នៅពេលកាន់បិណ្ឌ។ គេថាផ្កាបិណ្ឌនេះជាដង្វាយចំពោះព្រះចូឡាមណី។

មុនថ្ងៃបិណ្ឌមួយថ្ងៃ គឺនៅថ្ងៃទី១៤រោច នៅតាមផ្ទះនិមួយៗគេនិយមធ្វើនំអន្សម នំគម នំធ្មៃ សម្រាប់យកទៅប្រគេនព្រះសង្ឃ ឧទ្ទិស ដល់អ្នកបានស្លាប់ទៅហើយផង ថែកចាយដល់អ្នកជិតខាងឬមិត្តភក្តិផង ។ នៅវេលាយប់នៃថ្ងៃនេះ នៅឯវត្តមានធ្វើពិធីបង្សុកូល ដល់វិញ្ញាណក្ខន្ធដល់អ្នកដែលបានបាត់បង់ជីវិតទៅហើយ ដោយមានការសូត្រធម៌ និង សម្តែងធម៌ទេសនារហូតដល់ភ្លឺ។ លុះស្អែក ឡើងថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃចុងក្រោយនៃពិធីកាន់បិណ្ឌ ហើយដែលជាថ្ងៃសំខាន់ជាងគេ អ្នកស្រុកគ្រប់ផ្ទះនាំគ្នាធ្វើ ដំណើរទៅប្រជុំនៅវត្ត។ អ្នកខ្លះកាន់បាយបិណ្ឌ បាយបិតបូរ ខ្លះកាន់នំអន្សម នំគម នំធ្មៃ និងនំចំណីផ្សេងៗ ខ្លះទៀតកាន់ចាន ស្រាក់ដាក់ចង្ហាន់ទៅប្រគេនព្រះសង្ឃ។

ក្រៅពីពិធីកាន់បិណ្ឌដែលធ្វើនៅឯវត្ត មានពិធីសែនព្រេននៅតាមផ្ទះនិមួយៗនៅវេលាយប់នៃថ្ងៃបង្ហើយនេះ។ នៅកណ្តាលល្វែងផ្ទះ គេក្រាលកណ្តាលមយយហើយដាក់ខ្នើយមួយនៅលើក្បាលកន្ទេលនេះរួចយកសំពត់សមកក្រាលពីលើខ្នើយ និងកន្ទេលមួយជាន់ ទៀត។ នៅជុំវិញកន្ទេលគេរៀបថាស ម្ហូប នំ​ ចំណី បាយបិតបូរ បាយបិណ្ឌ ផ្តិលទឹក ពានស្លាម្លូ ពានបារី ។ រួចហើយគ្រួសារទាំង អស់ត្រូវមកអង្គុយជុំវិញរណ្តាប់ទាំងនោះ។ លុះជុំគ្នាហើយ មេគ្រួសារអុជទៀន ធូប អញ្ញើញវិញ្ញាក្ខន្ធដូនតាមកពិសាក្រយានេះឲ្យ បរិបូណ៌ ហើយសុំឲ្យជួយថែរទាំកូន ចៅ ដែលនៅរស់ឲ្យបានសេចក្តីសុខសប្បាយផង។

លុះព្រឹកព្រហាមឡើង គេរៀបចំនំចំណីក្នុងកូនទូកធ្វើអំពីដើមចេក ហើយបណ្តែតលើទឹកដើម្បីជូនដំណើរដូនតាទៅវិញ។

ចំពោះកាលបរិច្ឆេទនៃការចាប់ផ្តើមធ្វើបុណ្យភ្ជុំបិណ្ឌនេះ នៅស្រុកខ្មែរពុំមានឯកសារណានិយាយឲ្យបានច្បាស់លាស់ទេ។ គេប្រទះ ឃើញរាជពង្សាវតាក្រុងកម្ពុជា ក្នុងរជ្ជកាលព្រះបាទអង្គឌួង (១៨៤៨-១៨៥៩) ដែលបាននិយាយអំពីរឿងបុណ្យភ្ជុំបិណ្ឌបន្តិចថា “ថ្ងៃ១រោច ខែភទ្របទ កាន់បិណ្ឌក្នុងរាជវាំង ថ្ងៃ១៤រោច ខែភទ្របទ ព្រះរាជាទ្រង់ចេញថ្វាយព្រះបិតបរ ថ្ងៃ១៥រោច ខែភទ្របទ ទេសនាគាថាពាន់”។

ហេតុអ្វីបានជាគេនិយមធ្វើបុណ្យភ្ជុំបិណ្ឌក្នុងរនោច ខែភទ្របទ?
គម្ពីរនានាខាងពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតក្នុងកំណើតផ្សេងៗគ្នាតាមផលនៃកម្ម ។ មនុស្សចិត្ត អាក្រក់ដែលបានធ្វើអំពើបាបផ្សេងៗ លុះស្លាប់ទៅតែងតែទៅកើតក្នុងកំណើតមួយហៅថា “ប្រេត” ។

គម្ពីរមិលិន្ទប្បញ្ញសម្តែងថា ប្រេត មាន៤ពួកគឺ ៖
ប្រេតចិញ្ចឹមជីវិតដោយខ្ទុះឈាម
ប្រេតដែលស្រេកឃ្លានអាហារជានិច្ច
ប្រេតដែលភ្លើងឆេះជានិច្ច
ប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ
គឺប្រេតទី៤ នេះហើយដែលគេតែងធ្វើបុណ្យភ្ជុំបិណ្ឌឧទ្ទិសផលឬសែនឲ្យ។ គេនិយមរើសចំថ្ងៃរនោចខែភទ្របទ ព្រោះពេលវេលានោះ ព្រះចន្ទពុំសូវមានពន្លឺខ្លាំង ហើយចេះតែងងឹតទៅៗ។ ឱកាសនេះហើយដែលយមរាជដោះលែងពួកប្រេតទាំងនោះឲ្យមករស់នៅ លាយឡំជាមួយមនុស្ស ចាំទទួលភោគផលដែលបងប្អូនធ្វើបុណ្យឧទ្ទិសឲ្យព្រោះពួកប្រេតខ្លាចពន្លឺណាស់។ ប្រសិនបើក្នុងរយៈ ពេល១៥ថ្ងៃ ពួកប្រេតបានដើររកគ្រប់៧វត្ត នៅតែពុំឃើញមានបងប្អូនណាធ្វើបុណ្យបញ្ជូនកុសលទៅឲ្យទេ ពួកប្រេតនោះនឹងអត់ បាយអត់ទឹក ស្រេកឃ្លានរងទុក្ខវេទនាក្រៃលែង ហើយនឹងជេរប្រទេចផ្តាសាមកញាតិទាំងឡាយឲ្យហិនហោចទ្រព្យសម្បត្តិ ព្រាត់ ប្រាស់ម្តាយ ឪពុក ប្តីប្រពន្ធកូនចៅ ញាតិផៅ៧សណ្ដានជាដើម ។

បុណ្យចូលឆ្នាំ

មនុស្សគ្រប់ជាតិសាសន៍តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។ គេនិយមកំណត់ពេលវេលា និង រៀបចំពិពីនៃបុណ្យនេះប្លែកៗគ្នា ស្រប ទៅតាមជំនឿទំនៀមទំលាប់ និងប្រពៃណីរបស់គេ។ ជនជាតិខ្មែរយើងបាននាំគ្នាធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលរៀងរាល់ឆ្នាំ រហូតមកមិនដែលខកខានម្តងណាឡើយ ។

កាលបិច្ឆេទ
នៅប្រទេសកម្ពុជាយើង កាលបរិច្ឆេទនៃការធ្វើបុណ្យចូលឆ្នាំថ្មីប្រែប្រួលទៅតាមសម័យកាលប្រវត្តសាស្ត្រ
ពីដើមរហូតចប់សម័យអង្គរ ខ្មែរចូលឆ្នាំនៅខែ មិគសិរ ពីដើមរហូតចប់សម័យអង្គរ ខ្មែរចូលឆ្នាំនៅខែ មិគសិរ “ខែទី១” ត្រូវនឹងថ្ងៃទី១៣ ខែមេសា ជួនកាលថ្ងៃទី១៤ ។ ចំពោះមូលហេតុគឺពេលនោះខ្មែរយើងប្រើប្រតិទិនសុរិយគតិ “ដំណើរព្រះ អាទិត្យ” ជំនួសវិញ។ នៅប្រទេសខ្មែរយើងគេនិយមប្រើចន្ទគតិគួបផ្សំគ្នានិងសរិយគតិ ដោយហេតុថាចន្ទគតិមានទំនាក់ ទំនងទៅនឹងពុទ្ធសាសនា។ ចំពោះកាលបរិច្ឆេទចូលឆ្នាំ តាមចន្ទគតិគឺមិនបានទៀតទាត់ជាថ្ងៃណាមួយពិតប្រាកដទេ ជួនកាលចំវេលាខ្នើត ជួនកាលចំរនោច។

មូលហេតុ
បុព្វបុរសដែលនាំឲ្យបញ្ចប់ឆ្នាំចាស់ ហើយចូលឆ្នាំថ្មីនេះដោយអ្នកខ្លះមានជំនឿតាមរឿងព្រេងមួយដែលមានសេចក្តីជាអាទិ៍ ថា កបិលមហាព្រហ្ម បានចោទប្រស្នា ៣ដល់ធម្មបាលកុមារ ជាកូនសេដ្ឋីដែលបានរៀបចំនូវត្រៃវេត និងចេះភាសាបក្សី ទាំងពួង។ កបិលមហាព្រហ្ម បានដាក់លក្ខខណ្ឌថា បើធម្មបាលដោះប្រស្នាមិនរួចទេ និងត្រូវកាត់ក្បាលចោល ផ្ទុយទៅ វិញបើស្រាយប្រស្នានេះរួច កបិលមហាព្រហ្ម នឹងត្រូវកាត់ក្បាលខ្លួនឯងទៅវិញ។ ប្រស្នានោះគឺ៖
ពេលព្រឹក សិរីសួស្តីស្ថិតនៅត្រង់ណា?
ពេលថ្ងៃត្រង់ សិរីសួស្តីស្ថិតនៅត្រង់ណា?
ពេលល្ងាច សិរីសួស្តីស្ថិតនៅត្រង់ណា?
ប្រស្នាទាំង៣ នេះធ្វើឲ្យធម្មបាលទាល់ប្រាជ្ញា ប៉ុន្តែទីបំផុតបានស្តាប់សត្វឥន្ទ្រីញី ឈ្មោល សន្ទនាគ្នាអំពីប្រស្នានោះ ទើបបានយល់ រឿងហើយដល់ថ្ងៃកំណត់ក៏បានឆ្លើយត្រូវ៖
ទី១ ពេលព្រឹក សិរីសួស្តីស្ថិតនៅលើមុខ ហេតុនេះមនុស្សតែងលុបលាងមុខនៅពេលព្រឹក។
ទី២ ពេលថ្ងៃត្រង់ សិរីសួស្តីនៅលើទ្រូង ទើបថ្ងៃត្រង់មនុស្សតែងយកទឹកមកលុបលាងដើមទ្រូង។
ទី៣ ពេលល្ងាច សិរីសួស្តីស្ថិតនៅជើង ទើបមនុស្សត្រូវលាងជើងមុនពេលចូលដំណេក។

ទីបំផុតកបិលមហាព្រហ្ម ត្រូវកាត់ក្បាលខ្លួនឯងបូជាធម្មបាល ហើយឲ្យកូនស្រីទាំង៧នាក់ យកពានមកទទួលក្បាល រួចឲ្យកូនហែ ប្រទក្សិណភ្នំព្រះសុមេរុ ៦០នាទីទើបយកទៅទុកក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលីនៃភ្នំកៃលាស់។ លុះគម្រប់ឆ្នាំសង្ក្រាន្ត ទេពធីតា ទាំង ៧ ក៏ផ្លាស់វេនគ្នាហែក្បាល កបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុរាល់ៗឆ្នាំរហូតមក។


ហេតុនេះហើយបានជាមហាសង្ក្រាន(ជាសំបុត្រប្រាប់ដំណើរចូលឆ្នាំព្រមទាំងទំនាយទឹកភ្លៀងជាដើម) ឬទំនៀមដាច់ឆ្នាំចាស់ចូល ឆ្នាំថ្មីកើតមានឡើង ។

ការសិក្សាពីរវប្បធម៍

11:24:00

អរិយធម៍អាចឲ្យយើងមានដូចជាៈ

ចំនេះដឹង៖ បើកទូលាយនូវចំនេះដឹងទូទៅឲ្យបានទូលំទូលាយបន្ថែមទៀត ហើយស្គាល់ពីរមូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ។ យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមាន ដែលល្អ ហើយគេស្រលាញ់នឹងទទួលស្គាល់តាំងពីរបុរាណកាលមក។

ចំនេះធ្វើ៖ បណ្ដុះមនោសញ្ចេតនាលើការងារគ្រប់ផ្នែកដោយស្រលាញ់ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ។ ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៍-អរិយធម៍របស់ខ្មែរនូវឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណី ជំនឿ សាសនា សិល្បះ-ល-។ ធ្វើឲ្យខ្មែរចេះយកអ្វីដែលមិនមែនជារបស់ជាតិខ្លួន មកកែច្នៃប្រឌិតសមស្របតាមចំនងចំនូលចិត្ដរបស់ប្រជាជាតិខ្លួន អោយមកជាលក្ខណៈខ្លួន សមស្របតាមដួងព្រលឹងរបស់ជាតិ។ ហើយម៉្យាងទៀតចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវ​ប្បធម៍បរទេសទាំងឡាយណា​ដែលមកបំផ្លាញដល់វប្បធម៍ ​អរិយធម៍របស់ជាតិខ្លួន។

ចំនេះអប់រំ៖ ធ្វើការអប់រំអោយស្វែងយល់កាន់តែស៊ីជំរៅលើអត្ដសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ ដូចជា ប្រជាជន ទឹកដី ប្រវត្ដិសាស្រ្ដ ការគ្រប់គ្រង ភាសា អក្សរសិល្ប៏ សិល្បះ ទំនៀមទំលាប់ ជំនឿសាសនា ចិត្ដគំនិត អកប្បកិរិយា ឆន្ទះរួមដូចគ្នាជាដើម ។លើសពីនេះទៅទៀតការសិក្សាពីរអរិយធម៍ ធ្វើអោយមនុស្សស្គាល់គ្នាកាន់តែច្បាស់ ឡើងថែមទៀតផង។ចេះរស់នៅជាមួយគ្នា ចេះស្រលាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានការបែងចែកវណ្ណះ ឋានះ ពណ៍សំបុរ ភេទ ជំនឿ សាសនា  ។ ធ្វើអោយមនុស្សចេះរស់នៅប្រកបដោយចរិយាធម៍ និង គុណធម៍ ដើម្បីរស់នៅក្នុងសង្គមបានសមរម្យ។ ថែមទាំងពួកគេអាចយកទ្រឹស្ដី ឬ ដំបូន្មាន ទាំងឡាយណាដែលដឹកនាំមនុស្សអោយដើរទៅរកផ្លូវល្អ។   នៅពេលយើងយល់កាន់តែច្រើន យើងនិងស្គាល់ពីរកាតព្វកិច្ច និងស្វ័យអប់រំខ្លួនអោយក្លាយទៅជាពលរដ្ឋល្អ និងមានមនសិការក្នុងមុខវិជ្ជាជីវះ តាមសម្មាជីវោ មិនរំលោភលើអ្នកដទៃ។  ដែលជាហេតុធ្វើអោយមានសាមគ្គីភាពល្អ ស្រលាញ់យុត្ដិធម៍ ស្រលាញ់មនុស្សជាតិទូទៅ  ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ។  ថែមទាំងមានទំនាក់ទំនងល្អ ជាមួយជាតិនិង អន្ដរជាតិ  មិនប្រកាន់ជាតិសាសនា ជំនឿ ទេ។

ក្នុងនាមយើងជាកូនខ្មែរ ក្នុងនាមយើងជាមនុស្សម្នាក់ដែលរស់នៅលើទឹកដីខ្មែរត្រូវស្គាល់អោយបាន ​ច្បាស់ពីរវប្បធម័និងអរិយធម៍របស់ខ្លួន ហើយជួយអប់រំអោយកូនខ្មែរគ្រប់រូបយល់ដឹង និងធ្វើអោយការរីកចំរើនគ្រប់ផ្នែកចាំបាច់ត្រូវមានការអប់រំ បញ្ញាស្មារតី កាយសម្បទា ផ្សារភ្ជាប់​សីលធម៍ផងដែរ។

ការអប់រំអាកប្បកិរិយា

ធ្វើអោយមនុស្សម្នាក់ៗមានពុទ្ធិគ្រប់គ្រាន់ ឈ្លាវៃ ច្នៃប្រឌិតខ្ពស់ប្រកបដោយតំលៃនៃជីវិត ស្របតាមគោលដៅអប់រំ ដែលមានលក្ខណត្រឹមត្រូវនិង ទៅតាមគុណធម៍។ អប់រំអោយពួកគេមានចំនេះដឹងខាងបច្ចេកទេស វិទ្យាសាស្រ្ដ  អោយពួកគេអនុវត្ដលើគ្រប់ការងារ​អោយពួកគេមានចំនេះ ចេះរស់នៅត្រឹមត្រូវទៅតាមតំរូវការរបស់សង្គមសមស្របជាមនុស្សជឿនលឿន មានមនសិការជាតិ ថែរក្សាជាតិ និងសាមគ្គីជាតិ។ ឥទ្ធិពលវប្បធម៍បរទេសជះមកលើយុវជន​ខ្មែរមានដូចជា តន្ដ្រីញ័រញាក់ ខុសពីរលក្ខណះជាតិ  , ភាពយន្ដអាសអាភាស , កាប់សំលាប់ , ឆក់ប្លន់ ល្បិចកិចកល់ខ្មៅងងឹត , សំលៀកបំពាក់ស៊ិចស៊ីហួសហេតុ ហូរចូលមកពីរបរទេស , ម៉ូតសក់ ឬកពាកិរិយា មាយាទ បរទេសនិយម ចាប់​ដៃ ញាក់ចិញ្ចើម លើកដៃ ដំណើរលោតៗ, អត្ដចរិតប្រពៃណី ឥរិយាបថ ដេកដើរឈរ អង្គុយ ប្រាកចាក និងចរិកលក្ខណះរបស់ជាតិខ្មែរ, សំភារះប្រើប្រាស់ ច្រើនតែបរទេសនិយម  មិនចូលចិត្ដ នូវអ្វីដែលជា របស់ជាតិខ្លួន។  ក្នុងនោះមានហេតុផលជាច្រើន ដែលគេតែងនិយាយថា វប្បធម៏ អរិយធម៍ ព្រោះវប្បធម៍សំដៅទៅលើ​មនុស្ស ម្នាក់ៗ ដែលធ្វើសកម្មភាព ពលកម្ម និយាយ ស្ដី ដេកដើរ ឈរអង្គុយ  គេអាចវាយតំលៃភ្លាមៗ ថា  អ្នកនោះមានកម្រិត វប្បធម៍ទាប ឬអ្នកនោះមានកម្រិតវប្បធម័ខ្ពស់  ។ ចំនែកសង្គមធម័វិញ គេពុំសូវនិយាយ ជាប់​និង អរិយធម៍ទេ ព្រោះថា សង្គមធម័ដែលស្ថិតជាប់ និងសង្គមមនុស្ស ហើយសង្គមធម័ក៏មិននិយាយ ពីរមនុស្សម្នាក់ដែរ។ ប្រជាជនម្នាក់ៗ ក្នុងសង្គមមួយ ទាល់តែបានឆ្លង់កាត់​ការស្រាវជ្រាវ លើ ឯកសារនានា និង បានត្រួតពិនិត្យជាក់ស្ដែង  នោះអង្គការផ្សេងៗទើបអាចវាយតំលៃបានថា សង្គមនេះថយ ឬ សង្គមនេះជឿនលឿន ។​ ​ អរិយធម៍របស់ខ្មែរយើងមានលក្ខណះ​ពិសេសជាច្រើនយ៉ាង ដូចជាចំពោះលក្ខណះជាតិ  ជាលក្ខណះស្ថិតស្ថេររបស់ ប្រជាជាតិខ្មែរ មានទំនៀមទំលាប់ប្រពៃណី ភូមិសាស្រ្ដ ទីកដី ភាសា សិល្បះ ជាដើម  ហើយ​ឥទ្ធិពល ណាដែល មិនសមស្រប តាមវប្បធម៏ អរិយធម៏របស់ ​យើងមិនអាចទទួល យកបានឡើយ។  បើនិយាយតាមលក្ខណះសំយោគ ជាលក្ខណះបត់បែន ទៅតាមប្រទេស រីកចំរើន នានា ដែលមានលក្ខណះវិទ្យាសាស្រ្ដទំនើប ហេតុនេះអ្វីដែល ខ្មែរទទួលបានពីរ ឥទ្ធិពល បរទេស ពោលគឺ មិនមែនជារបស់ជាតិ ខ្លួន គឺខ្លួនយកមកកែច្នៃ អោយសមស្រប ទៅតាមចំណងចំនូលចិត្ដ របស់ប្រជាជាតិខ្លួន ជាតូបណីយកម្ម។ ​និយាយរួម ក្នុងនាមយើងជាកូន ខ្មែរមួយរូប   មិនត្រូវទទួលយកអរិយធម៍ បរទេសទាំងស្រុងឡើយ។

អត្ថប្រយោជន៍


ការសិក្សាវប្បធម័ ​​   អរិយធម៍ខ្មែរ គឺធ្វើអោយកូនខ្មែរ បានស្គាល់ពីរប្រភាពលក្ខណះ និងតំលៃ វប្បធម៏ដែលដួងព្រលឹង របស់ជាតិខ្មែរ បានច្បាស់លាស់​។ ការស្គាល់ ការដឹង តំលៃ នៃ អរិយធម៍របស់ជាតិ បានច្បាស់លាស់ ធ្វើអោយ កូនខ្មែររបស់​យើង មានមោទនភាពចំពោះជាតិខ្មែរ  ពោលគឺអត្ដសញ្ញាណជាតិ និង ឧត្ដមគតិជាតិ របស់កូនខ្មែរយើង ។ តើឧត្ដមគតិជាតិ  និង អត្ដសញ្ញាណជាតិ ជាអ្វីឧត្ដមគតិជាតិ គឺជាទឹកចិត្ដដ៏ខ្ពង់ខ្ពស់ ដ៏ល្អប្រពៃ  ដែល ផុស ចេញពីរបេះដូង របស់មនុស្សម្នាក់ៗ។  ហើយពាក្យថា អត្ដសញ្ញាណជាតិ សំដៅទៅលើអ្វីៗ ដែលមានលក្ខណះសំគាល់របស់ជាតិ  ខ្មែរដូចជា  ឈ្មោះមនុស្ស ទីកន្លែង ទឹកដី ភាសាខ្មែរ ( គ្មានលើកដាក់សំលេង មានផ្នត់ដើម ផ្នត់ជែក) សំលៀកបំពាក់របស់ខ្មែរ ធម្មជាតិ (ដើមត្នោត ទន្លេសាប ទឹកសាប ទឹកប្រៃ រ៉ែក្នុងដី ) សិល្បះ (ភ្លេងពិណ្យពាទ្យ ភ្លេងមហោរី  ភ្លេងខ្មែឬ …) របាំ ( របាំបុរាណប្រពៃណី  របាំប្រជាប្រិយ …) ល្បែងប្រជាប្រិយ ( ចោលឈូង បោះអង្គុញ ទាញព្រ័ត លាក់កន្សែង) ។ តាមរយៈឧត្ដមគតិជាតិ និង អត្ដសញ្ញាណជាតិ បានឆ្លុះបញ្ចាំងអោយយើងស្គាល់អំពីរ​  សារះសំខាន់នៃអត្ដសញ្ញាណជាតិ ដូចជា  ស្គាល់ពីរតំលៃអរិយធម័ខ្មែរ ,យល់ដឹងយ៉ាងស៊ីជំរៅ និង ចេះការពារ ព្រលឹង ជាតិ ឲ្យបានគង់វង្ស, ស្គាល់ពីរអត្ដចរិតពិតរបស់ជាតិ , មានជំហរស្រលាញពេញចិត្ដ និង មានឧត្ដមគតិដ៏ខ្ពង់ខ្ពស់ចំពោះជាតិ , ចេះថែរក្សា អត្ដសញ្ញាណជាតិខ្មែរ ,មានវិធានការទប់ស្កាត់នូវអ្វី ដែលអសកម្ម មិន​ល្អ ចំពោះអត្ដសញ្ញាណជាតិ ។ ដូច្នេះ ក្នុងនាមយើង ជាមនុស្សម្នាក់ដែលមានឈ្មោះជាកូនខ្មែរ ចូល  ថែរក្សា អត្ដសញ្ញាណជាតិ របស់យើងអោយបានគង់វង្ស ហើយមតិខាងលើ នេះ មានសារះសំខាន់ណាស់ ក្នុងការអប់រំដាស់តឿន កូនខ្មែរអោយស្គាល់វប្បធម៏  និងអរិយធម័របស់ខ្លួន ច្បាស់លាស់ និង​ឈានទៅរក អ្វីដែលល្អសំរាប់ខ្មែរ ទៅថ្ងៃអនាគត់។

តើអ្វីទៅដែលហៅថាវប្បធម៌?

11:19:00

តាមន័យស័ព្ទជាតិ
វប្បធម៌៖ វប្ប+ធម៌
វប្ប មានន័យថា សំណាប ពង្រោះ លូតលាស់ រីកចម្រើន ដុះដាល បណ្តុះបណ្តាល ផ្សាំ ។
ធម៌ មានន័យថា ទ្រឹស្តី វិធី ធាតុ សភាវទ្រទ្រង់ ។
វប្បធម៌មានន័យច្រើនបែបច្រើនយ៉ាងទៅតាមទស្សនៈនិយមផ្សេងៗគ្នាដូចជា៖
វប្បធម៌ គឺអ្វីៗដែលទាក់ទងនឹងការសិក្សា ការអប់រំ
វប្បធម៌ គឺជាការសិក្សាពង្រីកចំណេះវិជ្ជា
វប្បធម៌ គឺជាការផ្សាំ បណ្ដុះវិជ្ជា និងប្រាជ្ជាស្មារតីឲ្យលូតលាស់ ចម្រុងចម្រើនដោយវិទ្យាសាស្ត្រ សិល្បៈ អក្សរសាស្ត្រ ជាដើម ។
វប្បធម៌ គឺជាចំណោះដឹង ជំនឿ ឧបករណ៍ និង របៀបរស់នៅក្នុងទង្វើគ្រប់យ៉ាង ដែលមនុស្សមានចំណែករួមក្នុងឋានៈជា សមាជិករបស់សង្គម និង មានការផ្ទេរបន្តពីមនុស្សជំនាន់មួយទៅជំនាន់មួយទៀត ។
វប្បធម៌ មានន័យថា ធម៌ ឬធាតុ វិធី ធម្មភាព ដែលបណ្តុះ សាបព្រោះ ធ្វើឲ្យមានឫសគល់ មែកធាង ផ្លែផ្កា គឺការរីកចម្រើន លូតលាស់ដល់មនុស្ស សង្គមមនុស្សទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ។
តាមវចនានុក្រមខ្មែរ វប្បធម៌សម្គាល់នូវការផ្សាំ បណ្តុះចំណេះវិជ្ជា ដោយចំណោះវិទ្យាសាស្រ្ត សិល្បៈជាដើម ។ ឧទាហរណ៍ បសុវប្បកម្ម : ការបណ្តុះបណ្តាលខាងចិញ្ចឹមសត្វ , នេសាទវប្បកម្ម : ការបណ្តុះបណ្តាលខាងផ្នែកនេសាទ ។

ជាតិពន្ធុវិទូ ស្រ្តីជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ ម៉ាករែត មីដ បានសរសេរថា វប្បធម៌គឺជាទំនៀមទំលាប់រួម និង ជាទូទៅ របស់សង្គមនិមួយៗ ប៉ុន្តែជាទំនៀមទំលាប់ដែលមានជាតំណនិងតំណែលហូរហែរតាមសតវត្ស ។ រី ឯការថែរក្សាទំនៀម ទំលាប់ជាបន្តបន្ទាប់គ្នានេះធ្វើទៅតាមរយៈនៃការអប់រំ ។ ឧទាហរណ៍ របៀបធ្វើម្ហូប របៀបចិញ្ចឹមកូនចៅ របៀបដឹកនាំ គ្រួសារ និង ប្រទេសជាតិជាដើម ។