អំពីសង្គមសាស្ត្រ៖
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម
ជាជាតិសាសន៍ស្លូតត្រង់ គោរពជំនឿព្រះពុទ្ធសាសនា៩៩% ។ ការរស់នៅរបស់
ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មានទំនៀមទំលាប់ វប្បធម៌
ប្រពៃណីដូចប្រជាពលរដ្ឋខ្មែរនៅកម្ពុជា ១០០% គ្រាន់តែខុសគ្នាត្រង់សំលៀកបំពាក់
និង សំនៀងភាសាបន្តិចបន្តួចតែប៉ុណ្ណោះ ។
![]() |
ព្រះសង្ឃខ្មែរក្រោម នៅខេត្តព្រះត្រពាំង |
នៅកម្ពុជាក្រោម
មានវត្តព្រះពុទ្ធសាសនាខ្មែរជាង៥៦០វត្ត មានព្រះសង្ឃគង់នៅជាង២០.០០០អង្គ ។ វត្តព្រះពុទ្ធ
សាសនា និង ព្រះសង្ឃជាព្រលឹងនៃជាតិខ្មែរកម្ពុជាក្រោម ។ វត្តជាទីប្រជុំជន
ជាកន្លែងអប់រំសីលធម៌ ជាកន្លែងបណ្ដុះ បណ្តាលធនធានមនុស្ស
ជាកន្លែងផ្តល់ព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន ៘
ការទាក់ទងគ្នាក្នុងសង្គមខ្មែរកម្ពុជាក្រោម គឺជាភាសាខ្មែរ និង
អក្សរខ្មែរ ។ រីឯការប្រើប្រាស់ជាផ្លូវការ គឺភាសា និង
អក្សរសាស្ត្រវៀតណាម ។
អំពីវប្បធម៌៖
មជ្ឈមណ្ឌលផ្សព្វផ្សាយវប្បធម៌សំខាន់បំផុតនៅកម្ពុជាក្រោមគឺស្ថិតនៅក្នុងវត្តព្រះពុទ្ធសាសនាទាំងជាង៥៦០វត្ត
។
វត្តព្រះពុទ្ធសាសនាទាំងនេះហើយដែលជាមូលដ្ឋានដ៏រឹងមាំក្នុងការការពារពូជសាសន៍
វប្បធម៌ អក្សរសាស្ត្រ ភាសាសាស្ត្រ និង ទំនៀមទម្លាប់
ប្រពៃណីខ្មែរនៅកម្ពុជាក្រោមឱ្យរស់រានមានជីវិតរហូតដល់សព្វថ្ងៃ ។
ការសិក្សារៀនសូត្រ
វប្បធម៌ អក្សរសាស្ត្រខ្មែរ គឺមានតែក្នុងវត្តអារាមប៉ុណ្ណោះ ។
អាជ្ញាធរអាណានិគមវៀតណាមមិនអនុញ្ញាតឱ្យមានសាលារៀនភាសាខ្មែរនៅតាមភូមិស្រុកឡើយ
។
![]() |
ការសំដែងសីល្បៈប្រពៃណីខ្មែរក្រោម នៅខេត្តពលលាវ |
ពលរដ្ឋខ្មែរកម្ពុជាក្រោម
គោរពទំនៀមទំលាប់ វប្បធម៌របស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត
ដូចជាពិធីអាពាហ៍ពិពាហ៍ បុណ្យបូជាសព បុណ្យក្នុងព្រះពុទ្ធសាសនា
បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ អកអំបុក សំពះព្រះខែជាដើម ។
រីឯសំលៀកបំពាក់មានការប្រែប្រួលច្រើន
ដោយសារអាណានិគមវៀតណាមបានបង្ខំឱ្យប្រជារាស្ត្រខ្មែរកម្ពុជាក្រោមស្លៀកពាក់តាមបែបប្រពៃណីវៀតណាម
។ ដូចនេះ ការស្លៀកពាក់តាមបែបប្រពៃណីខ្មែរមានតិចតូចបំផុត ស្ទើរតែ
គ្មានតែម្តង ។
អំពីសេដ្ឋកិច្ច៖
សេដ្ឋកិច្ចសំខាន់បំផុតនៅកម្ពុជាក្រោមគឺកសិកម្ម
។ ប្រជារាស្ត្រកម្ពុជាក្រោម៩៥%ជាកសិករ
ប៉ុន្តែពុំបានធ្វើ ឱ្យជីវភាពរបស់ពួកគាត់ធូរធារឡើយ ដោយសារថា
កសិផលទាំងនោះត្រូវឋិតនៅក្រោមការត្រួតត្រារបស់អាណានិគម
វៀតណាមយ៉ាងតឹងរ៉ឹងបំផុត ។
នៅឆ្នាំ១៩៧៥
ពួកកុម្មុយនីស្តវៀតណាមបានត្រួតត្រាអំណាចនៅលើទឹកដីវៀតណាមទាំងមូល ។
ចាប់ពីពេល នោះមក អាជ្ញាធរអាណានិគមវៀតណាម
បានរឹបអូសយកដីស្រែរបស់ប្រជាពលរដ្ឋខ្មែរទាំងស្រុង មកទុកជាសម្បត្តិ
រួមបង្កើតទៅជាសហករណ៍ ។ ទន្ទឹមនឹងនោះ រដ្ឋអំណាចអាណានិគមវៀតណាមបានចាប់ផ្តើមកេណ្ឌមនុស្សជីកព្រែកខ្វាត់ខ្វែង
ដែលពួកអាណានិគមយួនហៅថា នយោបាយទឹកដើម្បីស្រោចស្របដំណាំកសិកម្ម ។
ផ្ទុយទៅវិញ ក្រោយពីជីកព្រែករួច
អាជ្ញាធរអាណានិគមវៀតណាមបែរជាបញ្ជូនប្រជាជនយួនទៅរស់នៅតាមភ្លឺព្រែកទាំងនោះ
ហើយក៏ចាប់ផ្តើមចែកដីស្រែ ជាថ្មីឡើងវិញ ។
ពេលនោះហើយដែលប្រជាពលរដ្ឋខ្មែរត្រូវធ្លាក់ខ្លួនក្រីក្រវេទនាជាទីបំផុត
ព្រោះពុំមានដីស្រែចំការ និង មុខរបរពិតប្រាកដ
ហើយក៏បង្ខំចិត្តដើរស៊ីឈ្នួលប្រជាជនយួនទៅតាមតំបន់ផ្សេងៗ ។ រីឯជនជាតិយួនវិញគេបានប្រជ្រៀត
ចូលរស់នៅក្នុងតំបន់ខ្មែរ និងមានដីស្រែចំការយ៉ាងច្រើនក្រាស់ក្រែលថែមទៀត
។
![]() |
ខ្ទឹមក្រហមរបស់បងប្អូនខ្មែរក្រោម នៅស្រុក ជ្រោយញរ ខេត្តឃ្លាំង |
បច្ចុប្បន្ន
នៅពេលប្រជារាស្ត្រខ្មែរធ្លាក់ខ្លួនក្រីក្រ ពួកជនជាតិយួន(មិនដឹងបានប្រាក់ពីណា)បានដើរទិញដីស្រែចំការ
របស់ប្រជាពលរដ្ឋខ្មែរដែលនៅសេសសល់បន្តិចបន្តួចជាបង្ហើយចុងក្រោយ ។ ដូច្នេះ
ប្រជាពលរដ្ឋខ្មែរត្រូវក្លាយជាទាសករ
នៅលើទឹកដីកំណើតរបស់ខ្លួនយ៉ាងវេទនាបំផុត ។ ចំណែកឯក្រុមហ៊ុន សិប្បកម្ម
រោងចក្រ ពិសេសរោងចក្រកាត់ដេរ សំលៀកបំពាក់ អាជ្ញាធរអាណានិគមវៀតណាម មិនបានពង្រីកទៅដល់តំបន់ប្រជារាស្ត្រខ្មែររស់នៅឡើយ។
ប្រភាព៖ សហគមន៍ខ្មែរកម្ពុជាក្រោម